ដោះ​ស្រាយ​បញ្ហា​ភ្ជាប់​ទៅ​ឧបករណ៍​សំឡេង bluetooth និង​ឧបករណ៍​បង្ហាញ​គ្មាន​ខ្សែ​ក្នុង windows 10

ដោះ​ស្រាយ​បញ្ហា​ភ្ជាប់​ទៅ​ឧបករណ៍​សំឡេង Bluetooth និង​ឧបករណ៍​បង្ហាញ​គ្មាន​ខ្សែ

សំឡេង Bluetooth

ប្រសិន​បើ​ការ​ចុច​ប៊ូតុង​ភ្ជាប់​ក្នុង​មណ្ឌល​សកម្មភាព រក​មិន​ឃើញ​ឧបករណ៍​របស់​អ្នក​ទេ សាក​ល្បង​អ្វី​ដូច​ត​ទៅ៖
ប្រាកដ​ថា ឧបករណ៍ Windows របស់​អ្នក​គាំទ្រ Bluetooth ហើយ​វា​បាន​បើក។ អ្នក​នឹង​ឃើញ​ប៊ូតុង Bluetooth មួយ​ក្នុង​មណ្ឌល​សកម្មភាព។


ប្រសិន​បើ​អ្ន​ក​មិន​ឃើញ​ប៊ូតុង Bluetooth ទេ សាក​ល្បង​អាប់ដេត​ដ្រាយវឺ​ឧបករណ៍​របស់​អ្នក។ ត្រង់​នេះ​ជា​របៀប​អនុវត្ត៖ ទៅ​កាន់ ចាប់​ផ្ដើម បញ្ចូល កម្មវិធី​គ្រប់គ្រង​ឧបករណ៍ ជ្រើស​វា​ពី​បញ្ជី​លទ្ធផល រួច​ហើយ​ក្នុង កម្មវិធី​គ្រប់គ្រង​ឧបករណ៍ ស្វែង​រក​ទីតាំង​ឧបករណ៍​របស់​អ្នក ចុច​ស្ដាំ (ឬ​ចុច​ឱ្យ​ជាប់) លើ​វា ជ្រើស អាប់ដេត​សូហ្វវែរ​ដ្រាយវឺ ជ្រើស ស្វែង​រក​សូហ្វវែរ​ដ្រាយវឺ​ដែល​បាន​អាប់ដេត​ដោយ​ស្វ័យ​ប្រវត្តិ រួច​ហើយ​អនុវត្ត​តាម​ជំហាន​ដែល​នៅ​សល់។
ប្រសិន​បើ Bluetooth បើក ហើយ​ដ្រាយវឺ​មាន​កំណែ​ចុង​ក្រោយ តែ​ឧបករណ៍​របស់​អ្នក​នៅ​តែ​មិន​ដំណើរការ​ទៀត សាក​ល្បង​យក​ឧបករណ៍​ចេញ ហើយ​ផ្គូផ្គង​វា​ឡើង​វិញ។ នេះ​ជា​របៀប​អនុវត្ត៖ ទៅ​កាន់ ចាប់​ផ្ដើម បញ្ចូល ឧបករណ៍ ជ្រើស Bluetooth ជ្រើស​ឧបករណ៍​នោះ ជ្រើស យក​ឧបករណ៍​ចេញ រួច​ហើយ​សាក​ល្បង​ផ្គូផ្គង​ម្ដង​ទៀត។
ប្រាកដ​ថា ឧបករណ៍​សំឡេង​ដែល​ប្រើ Bluetooth បើក ហើយ​អាច​រក​ឃើញ​បាន។ របៀប​ដែល​អ្នក​ធ្វើ​រឿង​នេះ​គឺ​ខុសៗ​គ្នា​ទៅ​តាម​ឧបករណ៍ ដូច្នេះ ត្រូវ​ត្រួត​ពិនិត្យ​ព័ត៌មាន​ដែល​មាន​មក​ជាមួយ​ឧបករណ៍​របស់​អ្នក ឬ​ក៏​ទៅ​កាន់​គេហ​ទំព័រ​របស់​ក្រុមហ៊ុន​ផលិត។

ឧបករណ៍ Miracast

ប្រសិន​បើ​ការ​ចុច​ប៊ូតុង​ភ្ជាប់​ក្នុង​មណ្ឌល​សកម្មភាព រក​មិន​ឃើញ​ឧបករណ៍​របស់​អ្នក​ទេ សាក​ល្បង​អ្វី​ដូច​ត​ទៅ៖
ប្រាកដ​ថា ឧបករណ៍ Windows របស់​អ្នក​គាំទ្រ Miracast ដោយ​ត្រួត​ពិនិត្យ​ព័ត៌មាន​ដែល​មាន​មក​ជាមួយ​ឧបករណ៍ ឬ​ដោយ​ទៅ​កាន់​គេហ​ទំព័រ​របស់​ក្រុមហ៊ុន​ផលិត។
ប្រាកដ​ថា Wi-Fi បាន​បើក។
ប្រាកដ​ថា ឧបករណ៍​បង្ហាញ​ដែល​អ្នក​ចង់​ដាក់​បញ្ចាំង​គាំទ្រ Miracast ហើយ​វា​បាន​បើក។ បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ត្រូវការ​អាដាប់ទ័រ Miracast មួយ (ពេល​ខ្លះ​ត្រូវ​បាន​ហៅ​ថា “ដុំ​សុវត្ថិភាព”) ដែល​ដោត​ទៅ​រន្ធ HDMI។

ឧបករណ៍ WiGig

ប្រសិន​បើ​ការ​ចុច​ប៊ូតុង​ភ្ជាប់​ក្នុង​មណ្ឌល​សកម្មភាព រក​មិន​ឃើញ​ឧបករណ៍​របស់​អ្នក​ទេ សាក​ល្បង​អ្វី​ដូច​ត​ទៅ៖
ប្រាកដ​ថា ឧបករណ៍ Windows របស់​អ្នក​គាំទ្រ WiGig ហើយ​បាន​បើក។ ប្រសិន​បើ PC របស់​អ្នក​គាំទ្រ WiGig អ្នក​នឹង​ឃើញ​ប៊ូតុង WiGig មួយ​នៅ​ក្នុង ការ​កំណត់ > ម៉ូដ​លើ​យន្ត​ហោះ។
ប្រាកដ​ថា ឧបករណ៍​បង្ហាញ​គាំទ្រ WiGig។ បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ត្រូវការ​ដុំដាក់​តុ WiGig មួយ។

Leave a Reply

Your email address will not be published. Required fields are marked *