ការគាំទ្រសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 10

ចង​ចាំ​ពាក្យ​សម្ងាត់​ក្នុង microsoft edge

នៅ​ពេល​អ្នក​ចូល​មើល​គេហ​ទំព័រ​មួយ​ដែល​តម្រូវ​ឱ្យ​អ្នក​ចុះ​ឈ្មោះ​ចូល នោះ Microsoft Edge នឹង​សួរ​ថា តើ​អ្នក​ចង់​ឱ្យ​ចង​ចាំ​ឈ្មោះ​អ្នក​ប្រើ និង​ពាក្យ​សម្ងាត់​របស់​អ្នក​ដែរ​ទេ។ ពេល​អ្នក​ចូល​មើល​ទំព័រ​វិប​លើកក្រោយ Microsoft Edge នឹង​បញ្ចប់​ការ​បំពេញ​ព័ត៌មាន​គណនី​របស់​អ្នក។ ការ​រក្សា​ទុក​ពាក្យ​សម្ងាត់​គឺ​បើក​តាម​លំនាំ​ដើម ប៉ុន្ដែ​នេះ​ជា​របៀប​បើក ឬ​បិទ​វា៖


ក្នុង​កម្មវិធី​រុករក Microsoft Edge ជ្រើស សកម្មភាព​ច្រើន​ទៀត (…) > ការ​កំណត់ > បង្ហាញ​ការ​កំណត់​កម្រិត​ខ្ពស់។
ចុច ផ្តល់​ជូន​ការ​រក្សា​ទុក​ពាក្យ​សម្ងាត់ ទៅ បិទ។
កំណត់​សម្គាល់៖ នេះ​មិន​លុប​ពាក្យ​សម្ងាត់​ដែល​បាន​រក្សា​ទុក​ពី​មុន​ទេ។ ដើម្បី​ធ្វើ​រឿង​នោះ ទៅ​កាន់ ការ​កំណត់ ជ្រើស ជ្រើស​រើស​អ្វី​ដែល​ត្រូវ​លុប ក្រោម លុប​ទិន្នន័យ​រុករក រួច​ហើយ​ជ្រើស​រើស ពាក្យ​សម្ងាត់។

Exit mobile version