Microsoft ណែនាំឱ្យប្រើ Bing សម្រាប់បទពិសោធន៍ស្វែងរកដែលកាន់តែប្រសើរក្នុង Microsoft Edge លើ Windows 10។ ការរក្សា Bing ជាកម្មវិធីស្វែងរកលំនាំដើមរបស់អ្នកផ្ដល់ជូនអ្នកនូវ៖
តំណភ្ជាប់ផ្ទាល់ទៅកាន់បណ្ដាកម្មវិធី Windows 10 ដែលនាំអ្នកទៅកាន់កម្មវិធីរបស់អ្នកតែម្ដង បានកាន់តែរហ័ស។
ការណែនាំកាន់តែពាក់ព័ន្ធពី Cortana ដែលជាជំនួយការឌីជីថលផ្ទាល់ខ្លួនរបស់អ្នក។
ជំនួយភ្លាមៗសម្រាប់ជួយអ្នកទទួលបានច្រើនបំផុតពី Microsoft Edge និង Windows 10។
ក៏ប៉ុន្តែ Microsoft Edge ប្រើប្រាស់បច្ចេកវិទ្យា OpenSearch ដើម្បីឱ្យអ្នកអាចផ្លាស់ប្ដូរកម្មវិធីស្វែងរកលំនាំដើមបាន។
ក្នុងកម្មវិធីរុករក Microsoft Edge បញ្ចូលគេហទំព័រកម្មវិធីស្វែងរក (ឧទាហរណ៍ www.contoso.com) ហើយបើកទំព័រនោះ។
ជ្រើស សកម្មភាពច្រើនទៀត (…) > ការកំណត់។ រួចហើយរំកិលចុះដើម្បីជ្រើស បង្ហាញការកំណត់កម្រិតខ្ពស់។ ក្នុងបញ្ជីនៅខាងក្រោម ស្វែងរកក្នុងរបារអាសយដ្ឋានជាមួយ ជ្រើស ផ្លាស់ប្ដូរ។
ជ្រើសគេហទំព័រកម្មវិធីស្វែងរករបស់អ្នក រួចហើយជ្រើស កំណត់ជាលំនាំដើម។ ប្រសិនបើអ្នកមិនជ្រើសកម្មវិធីស្វែងរកទេ ប៊ូតុង កំណត់ជាលំនាំដើម នឹងប្រែជាពណ៌ប្រផេះ។