តើអ្វីទៅជា Windows Hello?
Windows 10
Windows Hello គឺជាមធ្យោបាយកាន់តែមានលក្ខណៈផ្ទាល់ខ្លួន និងកាន់តែសុវត្ថិភាពក្នុងការចូលប្រើឧបករណ៍ Windows 10 របស់អ្នកភ្លាមៗដោយប្រើការស្គាល់ក្រយៅដៃ មុខ ឬប្រស្រីភ្នែក។ PC ភាគច្រើនដែលមានឧបករណ៍អានក្រយៅដៃត្រៀមរួចរាល់ក្នុងការប្រើ Windows Hello
ឥឡូវបាន ហើយឧបករណ៍កាន់តែច្រើនទៀតដែលអាចស្គាល់មុខ និងប្រស្រីភ្នែកអ្នកនឹងមកដល់ឆាប់ៗនេះ។ ប្រសិនបើអ្នកមានឧបករណ៍ត្រូវគ្នានឹង Windows Hello មួយ ត្រង់នេះជារបៀបដំឡើងវា៖
Windows 10 Mobile
Windows Hello គឺជាមធ្យោបាយកាន់តែមានលក្ខណៈផ្ទាល់ខ្លួនមួយក្នុងការចុះឈ្មោះចូលឧបករណ៍ Windows 10។ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក វាស្គាល់ភ្នែករបស់អ្នក ដែលមានន័យថា អ្នកទទួលបានសុវត្ថិភាពលំដាប់សហគ្រាសដោយមិនបាច់ត្រូវវាយបញ្ចូលពាក្យសម្ងាត់ឡើយ។
តើ Windows Hello រក្សាព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំដោយរបៀបណា?
ទូរស័ព្ទ Lumia ខ្លះដែលប្រតិបត្តិ Windows 10 ត្រៀមរួចរាល់ក្នុងការប្រើ Windows Hello ឥឡូវនេះបាន ហើយឧបករណ៍ច្រើនទៀតដែលមានការស្គាល់ប្រស្រីភ្នែកនឹងមកដល់ឆាប់ៗនេះ។
លើ ចាប់ផ្ដើម អូសរំកិលពីលើបញ្ជីកម្មវិធីទាំងអស់ រួចជ្រើស ការកំណត់ > គណនី > ជម្រើសចុះឈ្មោះចូល។
កាលណាអ្នកដំឡើងរួចហើយ អ្នកនឹងអាចបើកសោទូរស័ព្ទរបស់អ្នកដោយគ្រាន់តែក្រឡេកមើលប៉ុណ្ណោះ។