របៀបការពារ PC នៃ Windows 10 របស់អ្នក
តើ Security Essentials នៅឯណា?
ប្រសិនបើអ្នកមាន Windows 10 អ្នកមិនអាចទទួលបានកម្មវិធី Microsoft Security Essentials ឡើយ។ ប៉ុន្ដែអ្នកមិនត្រូវការវាឡើយ ពីព្រោះអ្នកមានកម្មវិធីការពាររួចហើយ ដែលផ្ដល់កម្រិតការពារដូចគ្នា។
ក្នុងរបារស្វែងរក វាយបញ្ចូល អង្គការពារ Windows
រើសយក អង្គការពារ Windows ក្នុងលទ្ធផល។ អ្នកនឹងអាចពិនិត្យកុំព្យូទ័ររបស់អ្នក និងកម្រិតនៃការការពារមេរោគរបស់អ្នក។
បើក ឬបិទអង្គការពារ Windows
ក្នុង Windows 10 អង្គការពារ Windows គឺបើកជានិច្ច ហើយកំពុងដំណើរការដើម្បីការពារ PC របស់អ្នកជានិច្ច។ វានឹងបិទដោយខ្លួនឯង ប្រសិនបើអ្នកដំឡើងកម្មវិធីកម្ចាត់មេរោគមួយទៀត។
អង្គការពារប្រើការការពារពេលជាក់ស្តែងដើម្បីស្កេនឯកសារដែលអ្នកបន្ថែម ឬដំណើរការលើ PC របស់អ្នក។ បិទការការពារពេលជាក់ស្តែងជាបណ្ដោះអាសន្នដោយទៅកាន់ ការកំណត់ > ការអាប់ដេត និងសន្ដិសុខ > អង្គការពារ Windows។