របៀប​ប្រើ​នាឡិកា​រោទ៍​ក្នុង windows 10

របៀប​ប្រើ​នាឡិកា​រោទ៍ និង​នាឡិកា

បោះ​បង់ ឬ​ផ្អាក​ការ​រោទ៍​មួយ​រយៈ

ការ​រោទ៍​នឹង​នៅ​តែ​បន្លឺ​ឡើង សូម្បី​នៅ​ពេល​បិទ​កម្មវិធី បិទ​សំឡេង ចាក់​សោ PC របស់​អ្នក ឬ (លើ​កុំព្យូទ័រ​យួរ​ដៃ ឬ​ថេប្លិត​ចេញ​ថ្មី​ខ្លះ​ដែល​មាន InstantGo) ស្ថិត​ក្នុង​ម៉ូដ​ដេក​ក៏​ដោយ។ ប៉ុន្តែ​ការ​រោទ៍​ នឹង​មិន​ ដំណើរការ​ទេ នៅ​ពេល PC របស់​អ្នក​កំពុង​សំងំ ឬ​បិទ។ ត្រូវ​ប្រាកដ​ថា ដោត​ PC របស់​អ្នក​ទៅ​នឹង​ថាមពល​ចរន្ត​ឆ្លាស់​ឱ្យ​ជាប់​ដើម្បី​បង្ការ​វា​ពី​ការ​សំងំ។
ដើម្បី​ផ្អាក​ការ​រោទ៍​មួយ​រយៈ

ឬ​បោះ​បង់​ការ​រោទ៍​មួយ៖
ក្នុង​ការ​ជូន​ដំណឹង​ដែល​លោត​ផុស​ឡើង​មក ជ្រើស បោះ​បង់ ដើម្បី​បិទ​វា ឬ ផ្អាក​ការ​រោទ៍​មួយ​រយៈ ដើម្បី​ឱ្យ​វា​បន្លឺ​សូរ​ម្ដង​ទៀត​បន្ទាប់​ពី​ពេល​មួយ​សន្ទុះ។
ប្រសិន​បើ​ការ​ជូន​ដំណឹង​បិទ មុន​ពេល​អ្នក​ទៅ​ទាន់​វា ជ្រើស​​អាយខុន​ មណ្ឌល​សកម្មភាព​ នៅ​ជ្រុង​ស្ដាំ​ខាង​ក្រោម​ដើម្បី​មើល​វា​ក្នុង​បញ្ជី​មួយ ហើយ​ជ្រើស​វា​ពី​ទី​នោះ។
ប្រសិន​បើ​អេក្រង់​របស់​អ្នក​ចាក់​សោ ការ​ជូន​ដំណឹង​រោទ៍​លេច​ឡើង​នៅ​ផ្នែក​ខាង​លើ​នៃ​អេក្រង់​ជាប់​សោ ហើយ​អ្នក​អាច​បិទ​វា​ពី​ទី​នោះ​បាន។

មាន​អ្វី​ថ្មី

កម្មវិធី​នាឡិកា​រោទ៍ និង​នាឡិកា​ផ្សំ​បញ្ចូល​គ្នា​នូវ​នាឡិកា​រោទ៍​ជាមួយ​នាឡិកា​ពិភព​លោក អង្គ​កំណត់​ម៉ោង និង​អង្គ​ក្រិត​ម៉ោង។ នេះ​ជា​រឿង​មួយ​ចំនួន​តូច​ដែល​អ្នក​អាច​ធ្វើ​បាន​ជាមួយ​នឹង​កម្មវិធី​នេះ៖
ស្ដាប់ ផ្អាក​ការ​រោទ៍​មួយ​រយៈ ឬ​បោះ​បង់​ការ​រោទ៍ សូម្បី​នៅ​ពេល​អេក្រង់​ចាក់​សោ ឬ​សំឡេង​បិទ​ក៏​ដោយ។
ជ្រើស​រើស​សំឡេង​ផ្សេងៗ ឬ​តន្ត្រី​ផ្ទាល់​ខ្លួន​របស់​អ្នក​សម្រាប់​ការ​រោទ៍​មួយ
ប្រៀបធៀប​ពេល​វេលា​នៅ​ជុំវិញ​ពិភព​លោក

នាឡិកា​ពិភព​លោក

នេះ​ជា​របៀប​បន្ថែម​ទីតាំង​មួយ ហើយ​ប្រៀបធៀប​ពេល​វេលា​នៅ​ជុំវិញ​ពិភព​លោក៖
ក្នុង​កម្មវិធី​នាឡិកា​រោទ៍ និង​នាឡិកា ជ្រើស នាឡិកា​ពិភព​លោក រួច​ហើយ ថ្មី + នៅ​បាត​ខាង​ក្រោម។
បញ្ចូល​អក្សរ​ប៉ុន្មាន​ដំបូង​នៃ​ទីតាំង​ដែល​អ្នក​ចង់​បាន រួច​ហើយ​ជ្រើស​រើស​វា​ក្នុង​បញ្ជី​ទម្លាក់​​ចុះ​មក។ ប្រសិន​បើ​អ្នក​មិន​ឃើញ​អ្វី​ដែល​អ្នក​ចង់​បាន​ទេ បញ្ចូល​ទីតាំង​មួយ​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ល្វែង​ម៉ោង​តែ​មួយ។
ជ្រើស ប្រៀបធៀប​ពេល​វេលា (នាឡិកា 2 នៅ​បាត​ខាង​ក្រោម) រួច​ហើយ​ផ្លាស់​ទី​របារ​រំកិល​កម្រិត​ដើម្បី​ជ្រើស​រើស​ពេល​វេលា​ថ្មី​មួយ​សម្រាប់​ប្រៀបធៀប។ ជ្រើស​ទីតាំង​មួយ​លើ​ផែន​ទី​ដើម្បី​ផ្លាស់​ប្ដូរ​ទី​កន្លែង​ដែល​របារ​រំកិល​កម្រិត​កំពុង​សំដៅ​ទៅ​រក។
ដើម្បី​ចេញ​ពី​ម៉ូដ​ប្រៀបធៀប​ពេល​វេលា ជ្រើស​ប៊ូតុង​ ថយ​ក្រោយ ឬ​ចុច Esc។

របៀប​ប្រើ​នាឡិកា​រោទ៍​ក្នុង windows 10
របៀប​ប្រើ​នាឡិកា​រោទ៍​ក្នុង windows 10

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.