ផ្លាស់​ប្ដូរ​តំបន់​របស់​អ្នក​សម្រាប់​ទីផ្សារ​កម្មវិធី windows

ក្នុង Windows

ប្រសិន​បើ​អ្នក​ផ្លាស់​ទី​ទៅ​ប្រទេស ឬ​តំបន់​ផ្សេង​មួយ​ទៀត ផ្លាស់​ប្ដូរ​ការ​កំណត់​តំបន់​របស់​អ្នក​ដើម្បី​បន្ត​ទិញ​អីវ៉ាន់​ក្នុង​ទី​ផ្សារ​កម្មវិធី។ កំណត់​សម្គាល់៖ ផលិត​ផល​ភាគ​ច្រើន​ដែល​បាន​ទិញ​ពី​ទី​ផ្សារ​កម្មវិធី Windows ក្នុង​តំបន់​មួយ​នឹង​មិន​ដំណើរការ​នៅ​តំបន់​មួយ​ទៀត​ទេ។ នេះ​រួម​បញ្ចូល​ទាំង Xbox Live Gold និង Groove Music Pass កម្មវិធី ហ្គេម តន្ត្រី រឿង និង​កម្មវិធី​ទូរទស្សន៍។
ដើម្បី​ផ្លាស់​ប្ដូរ​តំបន់​របស់​អ្នក​ក្នុង Windows ក្នុង​ប្រអប់​ស្វែង​រក វាយ​បញ្ចូល តំបន់ រួច​ហើយ​ជ្រើស ផ្លាស់​ប្តូរ​ប្រទេស ឬ​តំបន់​របស់​អ្នក។


ក្រោម ប្រទេស ឬ​តំបន់ ជ្រើស​តំបន់​ថ្មី​របស់​អ្នក។
អ្នក​អាច​ប្ដូរ​ត្រឡប់​ទៅ​តំបន់​ដើម​របស់​អ្នក​វិញ​នៅ​ពេល​ណា​ក៏​បាន។

លើ​វិបសាយ​ទីផ្សារ​កម្មវិធីគណនី

ប្រសិន​បើ​អ្នក​ផ្លាស់​ទី​ទៅ​ប្រទេស ឬ​តំបន់​ផ្សេង​មួយ​ទៀត ផ្លាស់​ប្ដូរ​ការ​កំណត់​តំបន់​របស់​អ្នក​ដើម្បី​បន្ត​ទិញ​អីវ៉ាន់​ក្នុង​ទី​ផ្សារ​កម្មវិធី។ កំណត់​សម្គាល់៖ ផលិត​ផល​ភាគ​ច្រើន​ដែល​បាន​ទិញ​ពី​ទី​ផ្សារ​កម្មវិធី Windows ក្នុង​តំបន់​មួយ​នឹង​មិន​ដំណើរការ​នៅ​តំបន់​មួយ​ទៀត​ទេ។ នេះ​រួម​បញ្ចូល​ទាំង Xbox Live Gold និង Groove Music Pass កម្មវិធី ហ្គេម តន្ត្រី រឿង និង​កម្មវិធី​ទូរទស្សន៍។
លើ ទីផ្សារ​កម្មវិធី Windows រំកិល​ចុះ​ដល់​បាត​ក្រោម​នៃ​ជើង​ទំព័រ។
ជ្រើស​តំណ​ភ្ជាប់​ភាសា ហើយ​ជ្រើស​រើស​បន្សំ​ភាសា – តំបន់​ថ្មី​មួយ។
អ្នក​អាច​ប្ដូរ​ត្រឡប់​ទៅ​តំបន់​ដើម​របស់​អ្នក​វិញ​នៅ​ពេល​ណា​ក៏​បាន។

គណនី Xbox Live

ត្រង់​នេះ​ជា​របៀប​ផ្លាស់​ប្ដូរ​តំបន់​សម្រាប់​គណនី Xbox Live របស់​អ្នក។
ចុះ​ឈ្មោះ​ចូល​លើ Xbox Live ទំព័រ​ផ្លាស់​ទី​គណនី។
ជ្រើស បន្ទាប់ រួច​តំបន់ រួច​ហើយ ខ្ញុំ​យល់​ព្រម។

Leave a Reply

Your email address will not be published. Required fields are marked *