ផ្លាស់​ប្ដូរ​កម្មវិធី​ស្វែង​រក​លំនាំ​ដើម​ក្នុង microsoft edge

Microsoft ណែនាំ​ឱ្យ​ប្រើ Bing សម្រាប់​បទ​ពិសោធន៍​ស្វែង​រក​ដែល​កាន់​តែ​ប្រសើរ​ក្នុង Microsoft Edge លើ Windows 10។ ការ​រក្សា Bing ជា​កម្មវិធី​ស្វែង​រក​លំនាំ​ដើម​របស់​អ្នក​ផ្ដល់​ជូន​អ្នក​នូវ៖
តំណ​ភ្ជាប់​ផ្ទាល់​ទៅ​កាន់​បណ្ដា​កម្មវិធី Windows 10 ដែល​នាំ​អ្នក​ទៅ​កាន់​កម្មវិធី​របស់​អ្នក​តែ​ម្ដង បាន​កាន់​តែ​រហ័ស។
ការ​ណែនាំ​កាន់​តែ​ពាក់ព័ន្ធ​ពី Cortana ដែល​ជា​ជំនួយការ​ឌីជីថល​ផ្ទាល់​ខ្លួន​របស់​អ្នក។
ជំនួយ​ភ្លាមៗ​សម្រាប់​ជួយ​អ្នក​ទទួល​បាន​ច្រើន​បំផុត​ពី Microsoft Edge និង Windows 10។


ក៏​ប៉ុន្តែ Microsoft Edge ប្រើប្រាស់​បច្ចេក​វិទ្យា OpenSearch ដើម្បី​ឱ្យ​អ្នក​អាច​ផ្លាស់​ប្ដូរ​កម្មវិធី​ស្វែង​រក​លំនាំ​ដើម​បាន។
ក្នុង​កម្មវិធី​រុករក Microsoft Edge បញ្ចូល​គេហ​ទំព័រ​កម្មវិធី​ស្វែង​រក (ឧទាហរណ៍ www.contoso.com) ហើយ​បើក​ទំព័រ​នោះ។
ជ្រើស សកម្មភាព​ច្រើន​ទៀត (…) > ការ​កំណត់។ រួច​ហើយ​រំកិល​ចុះ​ដើម្បី​ជ្រើស បង្ហាញ​ការ​កំណត់​កម្រិត​ខ្ពស់។ ក្នុង​បញ្ជី​នៅ​ខាង​ក្រោម ស្វែង​រក​ក្នុង​របារ​អាសយដ្ឋាន​ជាមួយ ជ្រើស ផ្លាស់​ប្ដូរ។
ជ្រើស​គេហ​ទំព័រ​កម្មវិធី​ស្វែង​រក​របស់​អ្នក រួច​ហើយ​ជ្រើស កំណត់​ជា​លំនាំ​ដើម។ ប្រសិន​​បើ​អ្នក​មិន​ជ្រើស​កម្មវិធី​ស្វែង​រក​ទេ ប៊ូតុង កំណត់​ជា​លំនាំ​ដើម ​នឹង​ប្រែ​ជា​ពណ៌​ប្រផេះ។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.