ផ្លាស់ប្ដូរការកំណត់ចុះឈ្មោះចូលទិញសម្រាប់ទីផ្សារកម្មវិធី Windows
ទីផ្សារកម្មវិធី Windows សួររកពាក្យសម្ងាត់របស់អ្នករៀងរាល់ពេលដែលអ្នកទិញអ្វីមួយ។ ដើម្បីសម្រួលការទិញឱ្យកាន់តែសាមញ្ញ និងរំលងជំហានពាក្យសម្ងាត់៖
ទៅកាន់កម្មវិធី ទីផ្សារកម្មវិធី ហើយជ្រើសរូបភាពចុះឈ្មោះចូលនៅជាប់ប្រអប់ស្វែងរក។
ទៅកាន់ ការកំណត់ > ការចុះឈ្មោះចូលទិញ > ធ្វើឱ្យបទពិសោធន៍ទិញរបស់ខ្ញុំងាយស្រួល។
ចុចកុងតាក់ បើក។
នេះនឹងអនុញ្ញាតឱ្យអ្នកទិញពីទីផ្សារកម្មវិធីដោយមិនបាច់បញ្ចូលពាក្យសម្ងាត់។
ឧបករណ៍ផ្សេងទៀតរបស់អ្នកនឹងមិនរងផលប៉ះពាល់ទេ រហូតទាល់តែអ្នកផ្លាស់ប្ដូរការកំណត់លើឧបករណ៍នីមួយៗសិន។
ការកំណត់នេះអនុវត្តចំពោះការទិញក្នុងកម្មវិធី។