ដោះ​ស្រាយ​បញ្ហា​ភ្ជាប់​ទៅ​ឧបករណ៍​សំឡេង bluetooth និង​ឧបករណ៍​បង្ហាញ​គ្មាន​ខ្សែ​ក្នុង windows 10 mobile

ដោះ​ស្រាយ​បញ្ហា​ភ្ជាប់​ទៅ​ឧបករណ៍​សំឡេង Bluetooth និង​ឧបករណ៍​បង្ហាញ​គ្មាន​ខ្សែ

សំឡេង Bluetooth

ប្រសិន​បើ​ការ​ចុច​ប៊ូតុង​ភ្ជាប់​ក្នុង​មណ្ឌល​សកម្មភាព រក​មិន​ឃើញ​ឧបករណ៍​សំឡេង​ដែល​ប្រើ Bluetooth របស់​អ្នក​ទេ សាក​ល្បង​ធ្វើ​បែប​នេះ៖
ប្រាកដ​ថា ឧបករណ៍ Windows របស់​អ្នក​គាំទ្រ Bluetooth ហើយ​វា​បាន​បើក។ អ្នក​នឹង​ឃើញ​ប៊ូតុង Bluetooth មួយ​ក្នុង​មណ្ឌល​សកម្មភាព។


ប្រាកដ​ថា ឧបករណ៍​សំឡេង​ដែល​ប្រើ Bluetooth បើក ហើយ​អាច​រក​ឃើញ​បាន។ របៀប​ដែល​អ្នក​ធ្វើ​រឿង​នេះ​គឺ​ខុសៗ​គ្នា​ទៅ​តាម​ឧបករណ៍ ដូច្នេះ ត្រូវ​ត្រួត​ពិនិត្យ​ព័ត៌មាន​ដែល​មាន​មក​ជាមួយ​ឧបករណ៍​របស់​អ្នក ឬ​ក៏​ទៅ​កាន់​គេហ​ទំព័រ​របស់​ក្រុមហ៊ុន​ផលិត។
ប្រសិន​បើ​អ្នក​កំពុង​រក​ឧបករណ៍​ប្រើ Bluetooth ក្រៅ​ពី​សំឡេង ទៅ​កាន់​ទំព័រ​ការ​កំណត់ Bluetooth។ ទៅ​កាន់ ការ​កំណត់ ជ្រើស ឧបករណ៍ ជ្រើស Bluetooth ជ្រើស​ឧបករណ៍​នោះ ជ្រើស យក​ឧបករណ៍​ចេញ រួច​ហើយ​សាក​ល្បង​ផ្គូផ្គង​ម្ដង​ទៀត។

ឧបករណ៍ Miracast

ប្រសិន​បើ​ការ​ចុច​ប៊ូតុង​ភ្ជាប់​​ក្នុង​មណ្ឌល​សកម្មភាព រក​មិន​ឃើញ​ឧបករណ៍​របស់​អ្នក​ទេ សាក​ល្បង​ធ្វើ​បែប​នេះ៖
ប្រាកដ​ថា ឧបករណ៍ Windows របស់​អ្នក​គាំទ្រ Miracast ដោយ​ត្រួត​ពិនិត្យ​ព័ត៌មាន​ដែល​មាន​មក​ជាមួយ​ឧបករណ៍ ឬ​ដោយ​ទៅ​កាន់​គេហ​ទំព័រ​របស់​ក្រុមហ៊ុន​ផលិត។
ប្រាកដ​ថា Wi-Fi បាន​បើក។
ប្រាកដ​ថា ឧបករណ៍​បង្ហាញ​ដែល​អ្នក​ចង់​ដាក់​បញ្ចាំង​គាំទ្រ Miracast ហើយ​វា​បាន​បើក។ បើ​មិនដូច្នោះ​ទេ អ្នក​នឹង​ត្រូវការ​អាដាប់ទ័រ Miracast មួយ (ពេល​ខ្លះ​ត្រូវ​បាន​ហៅ​ថា “ដុំ​សុវត្ថិភាព”) ដែល​ដោត​ទៅ​រន្ធ HDMI។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.